អត្ថបទ៖ Amps ទៅ kVA ការអនុវត្តន៍រូបមន្ត និងឧទាហរណ៍ជាក់ស្តែង (២០២៦) | Khmer Wiring Blog
អត្ថបទ៖ Amps ទៅ kVA ការអនុវត្តន៍រូបមន្ត និងឧទាហរណ៍ជាក់ស្តែង (២០២៦) | Khmer Wiring Blog ការពិពរណ៍នា នៅក្នុងការងារបច្ចេកទេសអគ្គិសនី ការយល់ដឹងពីទំហំអាំងតង់ស៊ីតេចរន្ត (Current) តែមួយមុខគឺមិនទាន់គ្រប់គ្រាន់សម្រាប់ការជ្រើសរើសទំហំត្រង់ស្វូរម៉ាទ័រ (Transformers) ឬម៉ាស៊ីនផលិតអគ្គិសនីបម្រុង (Generator) នោះទេ។ ឧបករណ៍ផ្ដល់ថាមពលភាគច្រើនត្រូវបានកំណត់ខ្នាតគិតជាគីឡូវ៉ុលអាំពែ (Kilo-Volt-Ampere) kVA ដែលជាកម្លាំងអានុភាពអគ្គិសនីសរុប (Apparent Power)។ តើយើងត្រូវប្រើរូបមន្តអ្វីខ្លះ ដើម្បីគណនាឬបំប្លែងតម្លៃចរន្តដែលវាស់បានពីឧបករណ៍អគ្គិសនី ឱ្យទៅជាខ្នាត kVA ឱ្យបានត្រឹមត្រូវទៅតាមប្រភេទចរន្ត (១ ហ្វា ឬ ៣ ហ្វា)? ហើយតើការគណនានេះមានសារៈសំខាន់កម្រិតណាដល់សុវត្ថិភាពបច្ចេកទេស? ការយល់ដឹងច្បាស់អំពីទំនាក់ទំនងរវាងចរន្ត (Current) Amps និង អានុភាពអាប់ប៉ារ៉ង់ (Apparent Power) kVA នឹងជួយឱ្យអ្នកបច្ចេកទេសអាចរចនាប្រព័ន្ធបណ្តាញបញ្ជូនថាមពល ការពារការលើសបន្ទុក (Overload) និងជួយដល់ការជ្រើសរើសឧបករណ៍ការពារឱ្យបានត្រឹមត្រូវតាមបទដ្ឋានស្ដង់ដារបច្ចេកទេស និងមានសុវត្ថភាពខ្ពស់។
ការបកស្រាយរូបមន្ត ដើម្បីគណនាអានុភាពអាប់ប៉ារ៉ង S (kVA) យើងត្រូវបែងចែកជាពីរ…