ការពិពរណ៍នា
នេះគឺជាឧបករណ៍ឌីជីថលដ៏មានសារៈសំខាន់សម្រាប់ប្អូនៗសិស្សនិស្សិតវិស្វករអគ្គិសនី ឬអ្នកបច្ចេកទេស(ជាងភ្លើង) ដើម្បីគណនារកអានុភាពអាប់ប៉ារ៉ង់ ឬអានុភាពបានការសរុប (Apparent Power) ខ្នាតគិតជាគីឡូវ៉ុលអាំពែ (kVA) ។ នៅពេលដែលយើងដឹងពីតម្លៃអាំងតង់ស៊ីតេចរន្ត (Current) (Amps) និងតង់ស្យុង (Volts) យើងអាចឈានទៅគណនារកអានុភាពអាប់ប៉ារង់បាន។
ម៉ាស៊ីនគណនា
របៀបប្រើប្រាស់៖
ដើម្បីទទួលបានលទ្ធផលត្រឹមត្រូវ អ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗដូចខាងក្រោម៖
- ជ្រើសរើសប្រភេទចរន្ត៖ ជ្រើសរើសយកប្រភេទចរន្ត AC - 1 Phase (សម្រាប់ភ្លើងប្រើប្រាស់តាមខ្នងផ្ទះទូទៅ) ឬ AC - 3 Phase (សម្រាប់ភ្លើងប្រើប្រាស់តាមរោងចក្រ/ឧស្សាហកម្មធំៗ)។
- បញ្ចូលតម្លៃចរន្ត (A)៖ បញ្ចូលចំនួនអំពែដែលអ្នកបានវាស់វែងដោយប្រើប្រាស់ Clamp Meter ឬស្លាក Nameplate ដែលបិតភ្ជាប់នៅលើឧបករណ៍
- ជ្រើសរើសប្រភេទតង់ស្យុង (សម្រាប់ 3 Phase)៖ ជ្រើសរើសរវាង L-L (ខ្សែហ្វានិងខ្សែហ្វា) ឬ L-N (ខ្សែហ្វានិងខ្សែណឺត)។
- បញ្ចូលតម្លៃតង់ស្យុង (V)៖ ជាទូទៅគឺ 230V សម្រាប់បណ្តាញអគ្គិសនីហ្វាមួយ ឬ 400V សម្រាប់បណ្តាញអគ្គិសនីហ្វាបី។
- ចុចប៊ូតុង "គណនា"៖ ម៉ាស៊ីននឹងបង្ហាញលទ្ធផលជា kVA រួមជាមួយរូបមន្តដែលបានប្រើប្រាស់ភ្លាមៗ
Related Posts
ចំណុចពិសេស៖ ម៉ាស៊ីននេះជួយសន្សំសំចៃពេលវេលា កាត់បន្ថយកំហុសក្នុងការគណនាដោយដៃ និងផ្តល់នូវភាពងាយស្រួលក្នុងការត្រួតពិនិត្យប្រព័ន្ធបណ្តាញអគ្គិសនី និងការជ្រើសរើសឧបករណ៍ការពារបានត្រឹមត្រូវមានសុវត្ថិភាពខ្ពស់។
អ៊ួន គឹមសាន្ត | Khmer Wiring Blog
រូបមន្តដែលប្រើក្នុងការគណនា
សម្រាប់ប្រព័ន្ធភ្លើង ១ ហ្វា (1 Phase)
ប្រើប្រាស់សម្រាប់ឧបករណ៍អគ្គិសនីទូទៅតាមផ្ទះ ដែលប្រើខ្សែភ្លើងពីរខ្សែ (ខ្សែហ្វា និងខ្សែណឺត) ក្នុងកម្រិតតង់ស្យុងស្ដង់ដារ $230V$។
សម្រាប់ប្រព័ន្ធភ្លើង ៣ ហ្វា (3 Phase)
ប្រើប្រាស់សម្រាប់ម៉ូទ័រខ្នាតធំ ឬប្រព័ន្ធអគ្គិសនីក្នុងរោងចក្រ ឧស្សាហ៍កម្ម អាគារធំៗ ដែលមានជម្រើសគណនាតាមប្រភេទតង់ស្យុងដែលអ្នកវាស់បាន។
ការគណនាសម្រាប់ប្រព័ន្ធ ៣ ហ្វា (3 Phase) តាមប្រភេទតង់ស្យុងនៅក្នុងម៉ាស៊ីនគណនានេះ ប្រសិនបើអ្នកជ្រើសរើស AC - 3 Phase អ្នកនឹងឃើញជម្រើសបន្ថែមសម្រាប់ប្រភេទតង់ស្យុង៖
ក. ករណីខ្សែហ្វា និង ខ្សែហ្វា (Line to Line - $U_{L-L}$)ប្រើនៅពេលអ្នកស្គាល់តង់ស្យុងរវាងខ្សែហ្វាទាំងពីរ (ឧទាហរណ៍៖ $400V$)។
ប្រើនៅពេលអ្នកស្គាល់តង់ស្យុងរវាងខ្សែហ្វាមួយ និងខ្សែណឺត (ឧទាហរណ៍៖ $230V$)។
ប្រព័ន្ធខ្នាតអន្តរជាតិ
-\(S\)៖ អានុភាពអាប់ប៉ារ៉ង ឬអានុភាពបានការសរុប (Apparent Power) ខ្នាតគិតជាគីឡូវ៉ុលអាំពែ (kVA)
-\(I\)៖ អាំងតង់ស៊ីតេចរន្ត (Current) ខ្នាតគិតជាអាំពែ (A)
-\(V\)៖ តង់ស្យុងផាស (Phase Voltage) ខ្នាតគិតជាវ៉ុល (V) (តង់ស្យុងនៅកម្ពុជាចន្លោះ 220V ទៅ 230V)
-\(U\)L-L៖ តង់ស្យុងរវាងខ្សែហ្វានិងខ្សែហ្វា (Line to Line Voltage) ខ្នាតគិតជាវ៉ុល (V)
-\(U\)L-N៖ តង់ស្យុងរវាងខ្សែហ្វានិងខ្សែណឺត (Line to Neutral Voltage) ខ្នាតគិតជាវ៉ុល (V)
អ៊ួន គឹមសាន្ត | Khmer Wiring Blog
សេចក្ដីណែនាំបន្ថែម
- ប្រសិនបើអ្នកប្រើប្រាស់តង់ស្យុង $400V$ សូមជ្រើសរើសយក (L-L)។
- ប្រសិនបើអ្នកប្រើប្រាស់តង់ស្យុង $230V$ (ក្នុងប្រព័ន្ធ ៣ ហ្វា) សូមជ្រើសរើសយក (L-N) ដើម្បីឱ្យម៉ាស៊ីនគណនាបានត្រឹមត្រូវ។
ម៉ាស៊ីនគណនានេះជួយអ្នកបំប្លែងអាំងតង់ស៊ីតេចរន្ត (Amps) ទៅជាអានុភាពបានការសរុប kVA បានយ៉ាងឆាប់រហ័ស។ អ្វីដែលពិសេសនោះគឺវាគាំទ្រទាំងប្រព័ន្ធភ្លើង 1 Phase និង 3 Phase។ សម្រាប់ប្រព័ន្ធ 3 Phase អ្នកអាចជ្រើសរើសគណនាតាមប្រភេទតង់ស្យុងរវាង ហ្វា-ណឺត (L-N) ឬ ហ្វា-ហ្វា (L-L) ដើម្បីទទួលបានលទ្ធផលជាក់លាក់បំផុត។