អត្ថបទ៖ Amps ទៅ kVA ការអនុវត្តន៍រូបមន្ត និងឧទាហរណ៍ជាក់ស្តែង (២០២៦) | Khmer Wiring Blog

how-to-calculate-amps-to-kva-khmer-wiring.jpg
អត្ថបទ៖ Amps ទៅ kVA ការអនុវត្តន៍រូបមន្ត និងឧទាហរណ៍ជាក់ស្តែង (២០២៦) | Khmer Wiring Blog

ការពិពរណ៍នា

នៅក្នុងការងារបច្ចេកទេសអគ្គិសនី ការយល់ដឹងពីទំហំអាំងតង់ស៊ីតេចរន្ត (Current) តែមួយមុខគឺមិនទាន់គ្រប់គ្រាន់សម្រាប់ការជ្រើសរើសទំហំត្រង់ស្វូរម៉ាទ័រ (Transformers) ឬម៉ាស៊ីនផលិតអគ្គិសនីបម្រុង (Generator) នោះទេ។ ឧបករណ៍ផ្ដល់ថាមពលភាគច្រើនត្រូវបានកំណត់ខ្នាតគិតជាគីឡូវ៉ុលអាំពែ (Kilo-Volt-Ampere) kVA ដែលជាកម្លាំងអានុភាពអគ្គិសនីសរុប (Apparent Power)។

តើយើងត្រូវប្រើរូបមន្តអ្វីខ្លះ ដើម្បីគណនាឬបំប្លែងតម្លៃចរន្តដែលវាស់បានពីឧបករណ៍អគ្គិសនី ឱ្យទៅជាខ្នាត kVA ឱ្យបានត្រឹមត្រូវទៅតាមប្រភេទចរន្ត (១ ហ្វា ឬ ៣ ហ្វា)? ហើយតើការគណនានេះមានសារៈសំខាន់កម្រិតណាដល់សុវត្ថិភាពបច្ចេកទេស?

ការយល់ដឹងច្បាស់អំពីទំនាក់ទំនងរវាងចរន្ត (Current) Amps និង អានុភាពអាប់ប៉ារ៉ង់ (Apparent Power) kVA នឹងជួយឱ្យអ្នកបច្ចេកទេសអាចរចនាប្រព័ន្ធបណ្តាញបញ្ជូនថាមពល ការពារការលើសបន្ទុក (Overload) និងជួយដល់ការជ្រើសរើសឧបករណ៍ការពារឱ្យបានត្រឹមត្រូវតាមបទដ្ឋានស្ដង់ដារបច្ចេកទេស និងមានសុវត្ថភាពខ្ពស់។

ការបកស្រាយរូបមន្ត

ដើម្បីគណនាអានុភាពអាប់ប៉ារ៉ង S (kVA) យើងត្រូវបែងចែកជាពីរករណីទៅតាមប្រភេទនៃប្រព័ន្ធបណ្តាញអគ្គិសនី៖

១. សម្រាប់ប្រព័ន្ធចែកចាយបណ្តាញ ១ ហ្វា (Single Phase - 220V/230V)

រូបមន្តទូទៅ៖ $$S_{(kVA)} = \frac{V_{(V)} \times I_{(A)}}{1000}$$

ខ្នាត
-\(V\)៖ តង់ស្យុង (Voltage) ខ្នាតគិតជាវ៉ុល (V) ជាទូទៅគឺ 220V ឬ 230V។
-\(I\)៖ ចរន្ត (Current) ខ្នាតគិតជាអាំពែ (A)។

អ៊ួន គឹមសាន្ត | Khmer Wiring Blog

២. សម្រាប់ប្រព័ន្ធចែកចាយបណ្តាញ ៣ ហ្វា (Three Phase - 380V/400V)

ករណីវាស់តង់ស្យុងរវាង ខ្សែហ្វា និង ខ្សែហ្វា (Line to Line) (L-L)៖ ជាទូទៅគឺ 400V

តង់ស្យុង 400V កើតឡើងនៅក្នុងប្រព័ន្ធបណ្តាញអគ្គិសនី ៣ ហ្វា (3-Phase System)។ វាគឺជាលទ្ធផលនៃការវាស់រវាងខ្សែដែលមានតង់ស្យុងផាស (Phase Voltage) ពីរផ្សេងគ្នា ដូចជា L1 ជាមួយ L2, L2 ជាមួយ L3 ឬ L1 ជាមួយ L3។

រូបមន្តទូទៅ៖ $$S_{(kVA)} = \frac{\sqrt{3} \times U_{L-L(V)} \times I_{(A)} }{1000}$$
ករណីវាស់តង់ស្យុងរវាង ខ្សែហ្វា និង ខ្សែណឺត (Line to Neutral) (L-N): ជាទូទៅគឺ 230V

នៅក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសភាគច្រើន ប្រព័ន្ធបណ្តាញអគ្គិសនីដែលវាស់រវាង ខ្សែហ្វា (L) មួយ ជាមួយ ខ្សែណឺត (N) គឺផ្តល់តម្លៃតង់ស្យុង 230V (ឬចន្លោះពី 220V ទៅ 240V)។

រូបមន្តទូទៅ៖ $$S_{(kVA)} = \frac{3 \times I_{(A)} \times V_{L-N(V)}}{1000}$$

ខ្នាត
-\(√3\)៖ មានតម្លៃប្រហែល 1.732។
-\(U\)៖ តង់ស្យុងរវាងហ្វានិងហ្វា (Line to Line Voltage) ឬតង់ស្យុងរវាងហ្វានិងណឺត (Line to Neutral Voltage) ខ្នាតគិតជាវ៉ុល (V)។
-\(I\)៖ ចរន្ត (Current) ខ្នាតគិតជាអាំពែ (A)។

អ៊ួន គឹមសាន្ត | Khmer Wiring Blog

ក. លំហាត់អនុវត្តជាក់ស្តែង

ឧទាហរណ៍ទី១៖ គណនាសម្រាប់ប្រព័ន្ធ ១ ហ្វា (AC - 1 Phase)

យើងមានម៉ូទ័របូមទឹកមួយគ្រឿង ស៊ីចរន្ត 15A និងប្រើប្រាស់តង់ស្យុង 230V។ ចូរគណនារកតម្លៃអានុភាពអាប់ប៉ារ៉ង kVA។


អនុវត្តរូបមន្ត៖ $$kVA = \frac{230 \times 15}{1000} = 3.45 \text{ kVA}$$

លទ្ធផល៖ អានុភាពអាប់ប៉ារ៉ង់ ឬអានុភាពបានការសរុបនៃម៉ូទ័រនេះគឺ 3.45 kVA។

ឧទាហរណ៍ទី២៖ គណនាសម្រាប់ប្រព័ន្ធ ៣ ហ្វា (AC - 3 Phase)

នៅក្នុងរោងចក្រមួយ អ្នកបច្ចេកទេសម្នាក់បានប្រើ Clamp Meter វាស់ចរន្តលើទូបញ្ជាម៉ូទ័រ ៣ ហ្វាឃើញ 50A ហើយតង់ស្យុងរវាងខ្សែហ្វា និងខ្សែហ្វា (L-L) គឺ 400V។ តើគេត្រូវប្រើត្រង់ស្វូទំហំប៉ុន្មាន kVA?


អនុវត្តរូបមន្ត៖ $$S = \frac{1.732 \times 50 \times 400}{1000} = \frac{34640}{1000} = 34.64 kV A$$

លទ្ធផល៖ អ្នកត្រូវការទំហំត្រង់ស្វូ ឬប្រភពថាមពលអគ្គិសនីយ៉ាងតិច 34.64 kVA។

ការវាយតម្លៃ

ការបំប្លែង Amps ទៅ kVA គឺជាមូលដ្ឋានគ្រឹះដែលមិនអាចខ្វះបានសម្រាប់ជាងអគ្គិសនី និងវិស្វករ។ វាជួយឱ្យយើងមើលឃើញពីទំហំការងារពិតប្រាកដរបស់ប្រព័ន្ធបណ្តាញអគ្គិសនី ដោយមិនគិតពីកត្តាថាមពល (Power Factor) ដែលអាចប្រែប្រួលតាមប្រភេទបន្ទុក (Load)។ ការគណនាត្រឹមត្រូវច្បាស់លាស់វាធ្វើអោយយើងងាយស្រួលក្នុងការកំណត់ជ្រើសរើសទំហំត្រង់ស្វូរ (Transformers) ទំហំម៉ាស៊ីនផលិតអគ្គិសនី (Generator) និងឧបករណ៍ការពារប្រកបដោយសុវត្ថិភាព

មតិផ្ទាល់ខ្លួន

តាមបទពិសោធន៍ ការគណនាគណនាអានុភាពអាប់ប៉ារ៉ង ឬអានុភាពបានការសរុប (Apparent Power) kVA គួរតែបន្ថែមនូវ "មេគុណសុវត្ថិភាព" (Safety Margin) ចន្លោះពី 20% ទៅ 30% ជានិច្ច។ មានន័យថា បើគណនាឃើញ 80 kVA យើងគួរជ្រើសរើសយកអានុភាពអាប់ប៉ារ៉ងទំហំ 100 kVA ដើម្បីធានាបាននូវនិរន្តរភាពខ្សែបណ្តាញ និងការពារកុំអោយត្រង់ស្វូឬម៉ាស៊ីនភ្លើងឆាប់ឡើងកំដៅខ្លាំង ដែលនាំឱ្យអាយុកាលនៃការប្រើប្រាស់មានរយះពេលខ្លី។

About the author

UON KIMSAN
Content Creator, Graphic Designer, android developer

Post a Comment