kVA to Amps គណនាលឿននិងរហ័ស | Khmer Wiring Blog
kVA to Amps គណនាលឿននិងរហ័ស | Khmer Wiring Blog ការពិពរណ៍នា នៅក្នុងវិស័យវិស្វកម្មអគ្គិសនី ការយល់ដឹងអំពីទំនាក់ទំនងរវាង អានុភាពអាប់ប៉ារ៉ង់ Apparent Power (kVA) និង ចរន្តអគ្គិសនី Current (Amps) គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតមួយ។ មិនថាអ្នកជាជាងអគ្គិសនីអាជីព និស្សិត ឬម្ចាស់អាជីវកម្មដែលកំពុងរៀបចំដំឡើងប្រព័ន្ធភ្លើងនោះទេ ការគណនាឱ្យបានត្រឹមត្រូវនឹងជួយធានានូវសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការប្រើប្រាស់ឧបករណ៍អគ្គិសនី។ កម្មវិធីគណនាតាមប្រព័ន្ធវេបសាយ (Web-based Calculator) នេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយសម្រួលដល់ការងារគណនាដ៏ស្មុគស្មាញឱ្យមកជាការងាយស្រួល ត្រឹមត្រូវ និងរហ័ស។ លោកអ្នកគ្រាន់តែជ្រើសរើសប្រភេទចរន្ត (១ ហ្វា ឬ ៣ ហ្វា) និងបញ្ចូលតម្លៃតង់ស្យុងតាមលក្ខណៈបច្ចេកទេសនៃតំបន់របស់អ្នក នោះកម្មវិធីនឹងបង្ហាញលទ្ធផលអំពែ (Amps) ភ្លាមៗ។
ម៉ាស៊ីនគណនា
របៀបប្រើប្រាស់៖ ដើម្បីទទួលបានលទ្ធផលត្រឹមត្រូវ អ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗដូចខាងក្រោម៖
ជ្រើសរើសប្រភេទចរន្ត៖ ជ្រើសរើសយក AC - 1 Phase (សម្រាប់ប្រើប្រាស់ក្នុងផ្ទះទូទៅ) ឬ AC - 3 Phase (សម្រាប់ប្រើក្នុងរោងចក្រ អាគារពាណិជ្ជកម្ម...)។
បញ្ចូលតម្លៃអានុភាពអាប់ប៉ារ៉ង់ (kVA) ៖ វាយប…