Amps to kW គណនាលឿននិងរហ័ស | Khmer Wiring Blog
Amps to kW | Khmer Wiring Blog ការពិពរណ៍នា នៅក្នុងវិស័យអគ្គិសនី ការយល់ដឹងអំពីការគណនាអាំងតង់ស៊ីសតេចរន្ត Current (Amps) និងអានុភាពសកម្មឬអានុភាពពិត Activer Power (kW) គឺមានសារៈសំខាន់ខ្លាំងណាស់។ អាំពែ (Amps) គឺជាខ្នាតវាស់លំហូរនៃចរន្តអគ្គិសនី ចំណែកឯគីឡូវ៉ាត់ (kW) គឺជាខ្នាតវាស់ថាមពលដែលឧបករណ៍អគ្គិសនីប្រើប្រាស់ជាក់ស្តែង។ ការគណនានេះជួយឱ្យយើងដឹងពីទំហំថាមពលដែលត្រូវការ ដើម្បីរៀបចំប្រព័ន្ធការពារដូចជា ឌីសង់ទ័រ (Circuit Breakers) ឬគណនាការចំណាយអគ្គិសនីបានត្រឹមត្រូវ។ កម្មវិធីគណនាតាមប្រព័ន្ធវេបសាយ (Web-based Calculator) នេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយសម្រួលដល់ការងារគណនាដ៏ស្មុគស្មាញឱ្យមកជាការងាយស្រួល ត្រឹមត្រូវ និងរហ័ស។ លោកអ្នកគ្រាន់តែជ្រើសរើសប្រភេទចរន្ត (ចរន្តជាប់ DC ចរន្ត១ ហ្វា ឬ ចរន្ត៣ ហ្វា) និងបញ្ចូលតម្លៃចរន្ត (Current) តង់ស្យុង (Voltage) ប្រភេទតង់ស្យុង (Type of Voltage) និងកត្តាអានុភាព (Power Factor) តាមលក្ខណៈបច្ចេកទេសនៃតំបន់របស់អ្នក នោះកម្មវិធីនឹងបង្ហាញលទ្ធផលគីឡូវ៉ាត់ (kW) ភ្លាមៗ។
ម៉ាស៊ីនគណនា
របៀបប្រើប្រាស់៖ ដើម្បីទទួលបានលទ្ធផលត្រឹមត្រូវ អ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗដូចខាងក្រោម៖
ជាដំបូង អ្នកត្រូវ…