Amps to kW គណនាលឿននិងរហ័ស | Khmer Wiring Blog

amps-to-kw-calculator.jpg
Amps to kW | Khmer Wiring Blog

ការពិពរណ៍នា

នៅក្នុងវិស័យអគ្គិសនី ការយល់ដឹងអំពីការគណនាអាំងតង់ស៊ីសតេចរន្ត Current (Amps) និងអានុភាពសកម្មឬអានុភាពពិត Activer Power (kW) គឺមានសារៈសំខាន់ខ្លាំងណាស់។ អាំពែ (Amps) គឺជាខ្នាតវាស់លំហូរនៃចរន្តអគ្គិសនី ចំណែកឯគីឡូវ៉ាត់ (kW) គឺជាខ្នាតវាស់ថាមពលដែលឧបករណ៍អគ្គិសនីប្រើប្រាស់ជាក់ស្តែង។ ការគណនានេះជួយឱ្យយើងដឹងពីទំហំថាមពលដែលត្រូវការ ដើម្បីរៀបចំប្រព័ន្ធការពារដូចជា ឌីសង់ទ័រ (Circuit Breakers) ឬគណនាការចំណាយអគ្គិសនីបានត្រឹមត្រូវ។

កម្មវិធីគណនាតាមប្រព័ន្ធវេបសាយ (Web-based Calculator) នេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយសម្រួលដល់ការងារគណនាដ៏ស្មុគស្មាញឱ្យមកជាការងាយស្រួល ត្រឹមត្រូវ និងរហ័ស។ លោកអ្នកគ្រាន់តែជ្រើសរើសប្រភេទចរន្ត (ចរន្តជាប់ DC ចរន្ត១ ហ្វា ឬ ចរន្ត៣ ហ្វា) និងបញ្ចូលតម្លៃចរន្ត (Current) តង់ស្យុង (Voltage) ប្រភេទតង់ស្យុង (Type of Voltage) និងកត្តាអានុភាព (Power Factor) តាមលក្ខណៈបច្ចេកទេសនៃតំបន់របស់អ្នក នោះកម្មវិធីនឹងបង្ហាញលទ្ធផលគីឡូវ៉ាត់ (kW) ភ្លាមៗ។

ម៉ាស៊ីនគណនា

របៀបប្រើប្រាស់៖

ដើម្បីទទួលបានលទ្ធផលត្រឹមត្រូវ អ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗដូចខាងក្រោម៖

  • ជាដំបូង អ្នកត្រូវដឹងថាប្រព័ន្ធអគ្គិសនីដែលអ្នកកំពុងគណនាជាប្រភេទអ្វី៖ DC (ប្រើសម្រាប់ចរន្តជាប់ ដូចជាអាគុយ ឬផ្ទាំងសូឡា)។ AC - 1 Phase (ប្រើប្រាស់តាមផ្ទះទូទៅ 220V ទៅ 240V)។ AC - 3 Phase ប្រើសម្រាប់ប្រព័ន្ធបណ្តាញអគ្គិសនីតាមរោងចក្រ សិប្បកម្ម អាគារពាណិជ្ជកម្ម (ខ្សែភ្លើង ៣ ឬ ៤ ខ្សែ)។
  • បញ្ចូលតម្លៃចរន្ត៖ បញ្ចូលចំនួនអំពែ (A) ដែលអ្នកចង់គណនាក្នុងប្រអប់ "#ចរន្ត" ឧទាហរណ៍៖ 30A។
  • បញ្ចូលតម្លៃតង់ស្យុង៖ សម្រាប់ស្រុកខ្មែរយើង ការប្រើប្រាស់ភ្លើងតាមផ្ទះទូទៅគឺ 220V ទៅ 240V។ សម្រាប់ភ្លើងរោងចក្រ សិប្បកម្ម អាគារពាណិជ្ជកម្ម ប្រើភ្លើងបីហ្វា (3 Phase) ជាទូទៅគឺ 380V ទៅ 400V
  • កំណត់កត្តាអានុភាព (សម្រាប់តែចរន្ត AC)៖ ប្រសិនបើអ្នករើសប្រភេទ AC អ្នកនឹងឃើញប្រអប់ "#កត្តាអានុភាព (PF)"។ តម្លៃនេះជាទូទៅគឺ 0.8 (ជាតម្លៃស្តង់ដារសម្រាប់ម៉ូទ័រ ឬឧបករណ៍អគ្គិសនីភាគច្រើន)។ ប្រសិនបើអ្នកមិនដឹងតម្លៃច្បាស់លាស់ទេ អ្នកអាចទុកវាត្រឹម 0.8 ដដែល។
  • ជ្រើសរើសប្រភេទតង់ស្យុង (សម្រាប់តែ AC 3 Phase)៖ ប្រសិនបើអ្នកប្រើភ្លើង ៣ ហ្វា អ្នកត្រូវរើស៖ ខ្សែហ្វានិងខ្សែហ្វា (Line to Line) បើអ្នកប្រើតង់ស្យុងរវាងហ្វា និង ហ្វា (ឧទាហរណ៍ 400V)។ ខ្សែហ្វានិងខ្សែណឺត (Line to Neutral) បើអ្នកប្រើតង់ស្យុងរវាងហ្វា និង ណឺត (ឧទាហរណ៍ 230V)។
  • ចុចប៊ូតុង "គណនា"៖ អ្នកនឹងទទួលបានលទ្ធផលជាគីឡូវ៉ាត់ (kW) រួមជាមួយរូបមន្តដែលបានប្រើប្រាស់ភ្លាមៗ
  • ប្រសិនបើចង់គណនាថ្មី ចុចប៊ូតុង "កំណត់ឡើងវិញ" ដើម្បីលុបទិន្នន័យចាស់ចោល។

ប្រសិនបើអ្នកចង់គណនាបញ្ច្រាសមកវិញ អ្នកអាចចុចប៊ូតុង "ប្តូរមុខងារ" ដើម្បីគណនាពី kW ទៅ Amps វិញបានយ៉ាងងាយស្រួល!

A
V
Related Posts

ចំណុចពិសេស៖ ម៉ាស៊ីននេះជួយសន្សំសំចៃពេលវេលា កាត់បន្ថយកំហុសក្នុងការគណនាដោយដៃ និងផ្តល់នូវភាពងាយស្រួលក្នុងការត្រួតពិនិត្យប្រព័ន្ធបណ្តាញអគ្គិសនី និងការជ្រើសរើសឧបករណ៍ការពារបានត្រឹមត្រូវមានសុវត្ថិភាពខ្ពស់។

អ៊ួន គឹមសាន្ត | Khmer Wiring Blog

រូបមន្តដែលប្រើក្នុងការគណនា

ការគណនាអាស្រ័យទៅលើប្រភេទចរន្តដែលអ្នកប្រើប្រាស់ (DC, AC 1 Phase ឬ AC 3 Phase)៖

ក. សម្រាប់ចរន្តជាប់ (DC)
រូបមន្តទូទៅ៖ $$P_{(kW)} = \frac{V_{(V)} \times I_{(A)}}{1000}$$
ខ. សម្រាប់ចរន្តឆ្លាស់ ១ ហ្វា (AC Single Phase)
រូបមន្តទូទៅ៖ $$P_{(kW)} = \frac{V_{(V)} \times I_{(A)} \times PF}{1000}$$
គ. សម្រាប់ចរន្តឆ្លាស់ ៣ ហ្វា (AC Three Phase)
  • ករណីប្រើតង់ស្យុងរវាងខ្សែហ្វានិងខ្សែហ្វា (Line to Line)
    រូបមន្តទូទៅ៖ $$P_{(kW)} = \frac{\sqrt{3} \times U_{L-L(V)} \times I_{(A)} \times PF}{1000}$$
  • ករណីប្រើតង់ស្យុងរវាងខ្សែហ្វានិងខ្សែណឺត (Line to Neutral)
    រូបមន្តទូទៅ៖ $$P_{(kW)} = \frac{3 \times U_{L-N(V)} \times I_{(A)} \times PF}{1000}$$
ប្រព័ន្ធខ្នាតអន្តរជាតិ
-\(P\)៖ អានុភាពពិត ឬអានុភាពសកម្ម (Real Power or Active Power) ខ្នាតគិតជាគីឡូវ៉ាត់ (kW)
-\(I\)៖ អាំងតង់ស៊ីតេចរន្ត (Current) ខ្នាតគិតជាអាំពែ (A)
-\(V\)៖ តង់ស្យុងផាស (Phase Voltage) ខ្នាតគិតជាវ៉ុល (V) (តង់ស្យុងនៅកម្ពុជាចន្លោះ 220V ទៅ 230V)
-\(U\)L-L៖ តង់ស្យុងរវាងខ្សែហ្វានិងខ្សែហ្វា (Line to Line Voltage) ខ្នាតគិតជាវ៉ុល (V)
-\(U\)L-N៖ តង់ស្យុងរវាងខ្សែហ្វានិងខ្សែណឺត (Line to Neutral Voltage) ខ្នាតគិតជាវ៉ុល (V)
អ៊ួន គឹមសាន្ត | Khmer Wiring Blog

ចំណុចពិសេសនៃកម្មវិធីគណនា Amps ទៅ kW

ចំណុចពិសេសនៃកម្មវិធីគណនា Amps ទៅ kW នេះ មិនមែនគ្រាន់តែជាការគុណលេខធម្មតានោះទេ ប៉ុន្តែវាត្រូវបានរចនាឡើងដោយផ្អែកលើបច្ចេកទេសអគ្គិសនីពិតៗ ដែលផ្តល់អត្ថប្រយោជន៍ដូចខាងក្រោម៖

  1. គាំទ្រគ្រប់ប្រភេទប្រព័ន្ធអគ្គិសនី (Multi-System Support)

    កម្មវិធីនេះមានភាពបត់បែនខ្ពស់ ដោយអនុញ្ញាតឱ្យអ្នកគណនាបានទាំង៖

    • ការគណនា Power Factor (PF)៖ រួមបញ្ចូលមេគុណបាត់បង់ថាមពល ដែលធ្វើឱ្យលទ្ធផល kW ចេញមកត្រឹមត្រូវតាមកម្លាំងម៉ាស៊ីនពិត។
    • មេគុណឫសការ៉េ ($\sqrt{3}$)៖ សម្រាប់ចរន្ត ៣ ហ្វា កម្មវិធីគណនាដោយស្វ័យប្រវត្តិ (1.732) ដែលជួយកាត់បន្ថយកំហុសឆ្គង។
  2. ភាពត្រឹមត្រូវនៃរូបមន្តតាមស្តង់ដារបច្ចេកទេស

    កម្មវិធីបានបញ្ចូលនូវកត្តាសំខាន់ៗដែលអ្នកប្រើប្រាស់ទូទៅជួបការលំបាកក្នុងការគណនាដោយដៃ៖

    • ប្រព័ន្ធ DC (ចរន្តជាប់)៖ សម្រាប់គ្រឿងអេឡិចត្រូនិច ឬសូឡា។
    • ប្រព័ន្ធ AC 1 Phase៖ សម្រាប់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ។
    • ប្រព័ន្ធ AC 3 Phase៖ សម្រាប់គ្រឿងចក្រក្នុងវិស័យឧស្សាហកម្ម ដែលមានភាពស្មុគស្មាញ។
  3. ជម្រើសតង់ស្យុងច្បាស់លាស់ (Voltage Flexibility)

    ចំណុចពិសេសមួយទៀតគឺការអនុញ្ញាតឱ្យជ្រើសរើសរវាង៖

    • Line to Line (L-L)៖ ការវាស់តង់ស្យុងរវាងហ្វា និងហ្វា (380V ទៅ 400V)
    • Line to Neutral (L-N)៖ ការវាស់តង់ស្យុងរវាងហ្វា និងណឺត (230V ទៅ 240V)។
    • មុខងារនេះជួយឱ្យជាងអគ្គិសនីងាយស្រួល មិនថាពួកគេវាស់តង់ស្យុងតាមរបៀបណាក៏ដោយ។

  4. ចំណុចប្រទាក់អ្នកប្រើប្រាស់ងាយស្រួល (User-Friendly Interface)
    • រចនាបទសាមញ្ញ៖ មានប្រអប់បញ្ជូលទិន្នន័យច្បាស់លាស់ និងមានខ្នាត (A, V) បញ្ជាក់នៅជាប់នឹងប្រអប់ស្រាប់។
    • លទ្ធផលរហ័ស៖ បង្ហាញលទ្ធផលភ្លាមៗបន្ទាប់ពីចុចប៊ូតុង "គណនា" រួមជាមួយការបង្ហាញរូបមន្តដែលបានប្រើ។
    • មុខងារប្តូរត្រឡប់មកវិញ៖ មានប៊ូតុង "ប្តូរមុខងារ" ដែលអនុញ្ញាតឱ្យអ្នកប្តូរទៅគណនាពី kW ទៅ Amps វិញដោយមិនចាំបាច់ទៅរកទំព័រផ្សេង។
    • មុខងារនេះជួយឱ្យជាងអគ្គិសនីងាយស្រួល មិនថាពួកគេវាស់តង់ស្យុងតាមរបៀបណាក៏ដោយ។

  5. ជំនួយដល់ការសម្រេចចិត្ត (Decision Support)

    កម្មវិធីនេះជួយឱ្យអ្នកបច្ចេកទេសអាច៖

    • កំណត់ទំហំខ្សែភ្លើងឱ្យសមស្របទៅនឹងអានុភាព (kW)។
    • ជ្រើសរើសទំហំឌីសង់ទ័រការពារឱ្យបានត្រឹមត្រូវ ដើម្បីការពារកុំឱ្យលើកបន្ទុក (Trip)។
    • ប៉ាន់ស្មានការប្រើប្រាស់ថាមពលសរុប ដើម្បីគ្រប់គ្រងការចំណាយលើបណ្តាញអគ្គិសនី។

សរុបមក កម្មវិធីនេះគឺជាឧបករណ៍ដ៏មានសារៈសំខាន់សម្រាប់ ជាងអគ្គិសនី វិស្វករ និងសិស្សនិស្សិត ដែលត្រូវការភាពរហ័ស និងភាពត្រឹមត្រូវខ្ពស់ក្នុងកិច្ចការងារប្រចាំថ្ងៃ។

តើអ្នកចង់ដឹងពីរបៀបគណនា kW មែនទេ?

ម៉ាស៊ីនគណនានេះជួយអ្នកបំប្លែងអាំងតង់ស៊ីតេចរន្ត (A) ទៅជាអានុភាពសកម្មឬអានុភាបពិត (kW) បានយ៉ាងឆាប់រហ័ស។ អ្វីដែលពិសេសនោះគឺវាគាំទ្រទាំងប្រព័ន្ធភ្លើង (ចរន្ត DC ចរន្តឆ្លាស់ 1 Phase និង ចរន្តឆ្លាស់ 3 Phase។ សម្រាប់ប្រព័ន្ធ 3 Phase អ្នកអាចជ្រើសរើសគណនាតាមប្រភេទតង់ស្យុងរវាង ហ្វា-ណឺត (L-N) ឬ ហ្វា-ហ្វា (L-L) ដើម្បីទទួលបានលទ្ធផលជាក់លាក់បំផុត។

About the author

UON KIMSAN
Content Creator, Graphic Designer, android developer

Post a Comment