ការស្វែងយល់អំពីមុខងារ និងការកំណត់តំលៃ I(0), I(r) និង I(sd) លើ ឌីសង់ទ័រ MCCB | Khmer Wiring

ការស្វែងយល់អំពីមុខងារ និងការកំណត់តំលៃ I(0), I(r) និង I(sd) លើ ឌីសង់ទ័រ MCCB | Khmer Wiring
ការស្វែងយល់អំពីមុខងារ និងការកំណត់តំលៃ I(0), I(r) និង I(sd) លើ ឌីសង់ទ័រ MCCB ការពិពរណ៍នា នៅ ក្នុងប្រព័ន្ធបណ្តាញអគ្គិសនីក្នុងវិស័យឧស្សាហកម្ម រោងចក្រ លំនៅដ្ឋាន និងអគារធំៗ MCCB (Molded Case Circuit Breaker) ដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារខ្សែចម្លង និងឧបករណ៍អគ្គិសនីពីការលើសបន្ទុក (Overload) និងការឆ្លងសៀគ្វី (Short-circuit)។ សម្រាប់ MCCB ប្រភេទទំនើបដែលប្រើប្រាស់ Unit Trip បែប Electronic ដូចជា MicroLogic 2.2 វាអនុញ្ញាតឱ្យយើងកំណត់ចរន្តការពារបានយ៉ាងច្បាស់លាស់តាមរយៈគ្រាប់ចុច (Dials) ចំនួនបីគឺ I 0 , I r និង I sd ។ យុគសម័យឧស្សាហកម្ម 4.0 ការប្រើប្រាស់ប្រព័ន្ធអគ្គិសនីកាន់តែមានភាពស្មុគស្មាញ និងទាមទារនូវស្ថិរភាពខ្ពស់។ ឧបករណ៍ការពារប្រភេទ MCCB (Molded Case Circuit Breaker) ត្រូវបានដំឡើងស្ទើរតែគ្រប់ទូអគ្គិសនីមេ និងទូបញ្ជា ដើម្បីធានាថាការចែកចាយថាមពលប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព។ ទោះជាយ៉ាងណា បញ្ហាដែលអ្នកបច្ចេកទេសភាគច្រើនតែងតែជួបប្រទះ គឺការដំឡើង MCCB ហើយ ប៉ុន្តែនៅតែមានបញ្ហា " លោតផ្ដេសផ្ដាស (Nuisance Tripping) " នៅពេលដែលម៉ូទ័រចាប់ផ្តើមដំណើរការ ករណីខ្លះ" ឧបករណ៍ឬសម្ភារះមួយចំនួនឆេះខូចហើយ តែ MCCB មិនព្រមលោ…

About the author

Content Creator, Graphic Designer, android developer

Post a Comment