ការពិពណ៌នា
សារៈសំខាន់នៃម៉ូទ័រពន្លត់អគ្គិភ័យ និងការគណនាឱ្យបានត្រឹមត្រូវ នៅក្នុងរចនាសម្ព័ន្ធអគារទំនើបៗ មិនថាជាអគារស្នាក់នៅ ខុនដូ ឬរោងចក្រឧស្សាហកម្មនោះទេ "ប្រព័ន្ធបូមទឹកពន្លត់អគ្គិភ័យ" (Fire Pump System) គឺជាខែ្សការពារចុងក្រោយដែលមិនអាចខ្វះបាន។ ក្នុងនោះដែរ ម៉ូទ័រអគ្គិសនីគឺជា "បេះដូង" ដែលផ្តល់កម្លាំងជំរុញដល់ប៉ូម ដើម្បីបញ្ជូនទឹកទៅកាន់គ្រប់ជាន់នៃអគារក្នុងករណីមានអាសន្ន។
ម៉ូទ័រទំហំ 125HP ឬ 93kW គឺជាម៉ូទ័រប្រភេទកម្លាំងធំ (Heavy Duty) ដែលប្រើប្រាស់ថាមពលអគ្គិសនីខ្ពស់។ ការដំឡើងម៉ូទ័រប្រភេទនេះ មិនមែនគ្រាន់តែជាការតភ្ជាប់ខ្សែភ្លើងឱ្យវិលនោះទេ ប៉ុន្តែវាគឺជាការអនុវត្តតាមបទដ្ឋានវិស្វកម្មដ៏តឹងរឹងបំផុត។ ហេតុអ្វីបានជាយើងត្រូវគណនាឱ្យបានច្បាស់លាស់?
- សុវត្ថិភាពជាចម្បង៖ ការជ្រើសរើសទំហំខ្សែ ឬឌីសុងទ័រតូចជាងតម្រូវការ នឹងបង្កជាកម្តៅខ្លាំងដែលនាំឱ្យមានគ្រោះថ្នាក់អគ្គិភ័យដោយខ្លួនឯង។
- ភាពជឿជាក់នៃប្រព័ន្ធ៖ ក្នុងស្ថានភាពអាសន្ន ម៉ូទ័រត្រូវតែដំណើរការភ្លាមៗដោយគ្មានការរអាក់រអួល។ ការកំណត់តម្លៃឧបករណ៍ការពារ (Setting) មិនត្រឹមត្រូវ អាចធ្វើឱ្យម៉ូទ័រលើសបន្ទុក (Trip) នៅពេលដែលយើងត្រូវការវាបំផុត។
- សេដ្ឋកិច្ច និងអាយុកាលឧបករណ៍៖ ការគណនាត្រឹមត្រូវជួយកាត់បន្ថយការខាតបង់ថាមពល (Power Loss) និងជួយឱ្យម៉ូទ័រមានអាយុកាលប្រើប្រាស់បានយូរអង្វែង។
- ព័ត៌មានទូទៅ (General Information)
- ម៉ាក (Brand)៖ TECHTOP MOTOR
- ប្រភេទម៉ូទ័រ៖ Fire Pump Motor (ម៉ូទ័រសម្រាប់បូមទឹកពន្លត់អគ្គិភ័យ)
- ម៉ូដែល (Model)៖ F-TDC 404TS125U2B
- ស្តង់ដារ៖ មានសញ្ញា UL Listed និង CE ដែលបញ្ជាក់ថាវាអនុលោមតាមស្តង់ដារសុវត្ថិភាពខ្ពស់សម្រាប់ប្រព័ន្ធបង្ការអគ្គិភ័យ។
- លក្ខណៈអគ្គិភ័យ (Electrical Specifications)
- កម្លាំង (Power)៖ 125HP ឬ 93kW (ជាម៉ូទ័រដែលមានកម្លាំងខ្លាំង)។
- តង់ស្យុង (Voltage)៖ 380V (ប្រើភ្លើង ៣ ហ្វា)។
- ហ្វ្រេកង់ (Frequency)៖ 50Hz។
- ចរន្តអគ្គិភ័យ (Current)៖ 176A (ចរន្តពេញបន្ទុក)។
- ល្បឿនរង្វិល (Speed)៖ 2943RPM (ជាប្រភេទម៉ូទ័រល្បឿនលឿន ឬ ២ ប៉ូល)។
- កម្រិតប្រសិទ្ធភាព (Efficiency)៖ 93%។
- កត្តាអានុភាព ឬមេគុណកម្លាំង (Power Factor)៖ Cosφ = 0.87។
- ការរៀបចំខ្សែ និងការបញ្ឆេះ (Connections & Starting)
- ការតភ្ជាប់ (Connection)៖ ម៉ូទ័រនេះប្រើការបញ្ឆេះបែប Start - Delta (ផ្កាយ-ត្រីកោណ) ដើម្បីកាត់បន្ថយចរន្តពេលបញ្ឆេះដំបូង។
- ដ្យាក្រាមខ្សែ៖ មានបង្ហាញនៅលើស្លាកស្រាប់ (T1 ដល់ T6) សម្រាប់ការតភ្ជាប់ក្នុងប្រអប់ Terminal។
- លក្ខណៈមេកានិច និងបរិស្ថាន (Mechanical & Environmental)
- ទម្រង់ (Frame)៖ 404TS
- កម្រិតការពារ (Protection)៖ IP 23 (ការពារទឹកសាច និងវត្ថុរឹងដែលមានទំហំធំជាង 12mm ចូល។ ជាទូទៅ IP នេះប្រើសម្រាប់ម៉ូទ័រដែលតម្លើងក្នុងអគារ)។
- ប្រភេទរុំ (Insulation Class)៖ Class F (អាចធន់នឹងកម្តៅបានខ្ពស់)។
- ទម្ងន់ (Weight)៖ 422kg។
- សីតុណ្ហភាពមជ្ឈដ្ឋាន (Ambient Temp)៖ អាចដំណើរការបានរហូតដល់ 50°C។
- ការសង្កេតលើការដំឡើង (Installation Observation)
- ម៉ូទ័រនេះត្រូវបានភ្ជាប់ជាមួយក្បាលស្នប់ (Pump) ដោយប្រើ Coupling និងមានរបាំងការពារពណ៌លឿង (Safety Guard)។
- នៅលើរបាំងពណ៌លឿងមានការរំលឹកឱ្យពិនិត្យមើល Alignment (តម្រឹមឱ្យត្រង់ជួរ) ឱ្យបានច្បាស់លាស់មុនពេលដំណើរការ ដើម្បីការពារការញ័រខ្លាំង (Vibration) និងខូចដុំជ័រ Coupling ឬ Bearing។
- ការជ្រើសរើសទំហំកុងតាក់ទ័រមេ និង ត្រីកោណ - Contactor Main/Delta (IKM / IKD)
- ការជ្រើសរើសកុងតាក់ទ័រផ្កាយ - Star Contactor (IKS)
- ការជ្រើសរើសទំហំរីឡេលើសបន្ទុក - Thermal Overload Relay (ITOR)
- ការរឹតបន្តឹងចំណុចតភ្ជាប់ (Wiring)៖ ត្រូវប្រាកដថាការតខ្សែពីទូបញ្ជាទៅម៉ូទ័រ (ខ្សែ ៦ សរសៃ) ត្រូវតាមដ្យាក្រាមផ្កាយត្រីកោណ (Star-Delta)។ ប្រសិនបើក្បាលកូស (Cable Lug) ឬប៊ូឡុងធូរ វានឹងបង្កើតកម្តៅរហូតដល់រលាយសំបកខ្សែ ឬឆេះប្រអប់ Terminal។
- ការតម្រឹមលីញ (Mechanical Alignment)៖ ត្រូវប្រើឧបករណ៍ Laser ឬ Dial Indicator ដើម្បីឱ្យដងអ័ក្សម៉ូទ័រ និងបូមត្រង់ជួរគ្នាបំផុត។ បើខុសលើសពី 0.05 mm វានឹងញ័រខ្លាំង បណ្តាលឱ្យខូច Bearing និងគ្រាប់ជ័រ Coupling។
- ប្រព័ន្ធដី (Earthing)៖ តភ្ជាប់ខ្សែដី (Grounding) ទៅសំបកម៉ូទ័រឱ្យបានត្រឹមត្រូវ ដើម្បីសុវត្ថិភាពអ្នកបច្ចេកទេស។
- ប្រព័ន្ធខ្យល់៖ ម៉ូទ័រប្រភេទ IP23 (Open Drip Proof) ត្រជាក់ដោយសារខ្យល់បក់ចូលក្នុងរបុំ។ ហាមដំឡើងក្នុងកន្លែងដែលហប់ ឬមានធូលីដីខ្លាំងបិទរន្ធខ្យល់។
- ការត្រួតពិនិត្យប្រចាំខែ៖
- វាស់ចរន្តហ្វាទាំង ៣ (L1, L2, L3) ថាមានតុល្យភាពឬទេ និងពិនិត្យសម្លេង Bearing។
- វាស់តម្លៃ Resistance នៃរបុំខ្សែ (Megger Test) ដើម្បីដឹងពីភាពស៊ាំនៃអ៊ីសូឡង់។
- ពិនិត្យមើលការឡើងកម្តៅនៅចំណុចតភ្ជាប់ខ្សែភ្លើង។
- សាកល្បងដំណើរការ (Test Run) យ៉ាងតិច 5-10 នាទី ដើម្បីឱ្យប្រព័ន្ធប្រេងរំអិលដំណើរការ។
- ការថែទាំប៉ាដាង (Bearings)៖
- បាញ់ខ្លាញ់គោ (Greasing) តាមកាលកំណត់ដែលកំណត់ដោយរោងចក្រ (មើលស្លាកសញ្ញា Bearing 6314 C3)។ កុំបាញ់ច្រើនពេក ព្រោះអាចធ្វើឱ្យឡើងកម្តៅ។
- ការសម្អាត៖
- ដោយសារវាជាប្រភេទ IP 23 (Open Drip Proof) វាមានប្រហោងខ្យល់។ ត្រូវប្រាកដថាគ្មានធូលី ឬវត្ថុផ្សេងៗបិទរន្ធខ្យល់ ដែលនាំឱ្យម៉ូទ័រឡើងកម្តៅខ្លាំង។
នៅក្នុងអត្ថបទនេះ ខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅសិក្សាអំពីរបៀបគណនានិងជ្រើសរើសឧបករណ៍អគ្គិសនីមេៗ ចាប់តាំងពីឌីសុងទ័រ ខ្សែភ្លើង រហូតដល់គ្រឿងបង្គុំនៅក្នុងទូបញ្ជាផ្កាយ-ត្រីកោណ (Star-Delta Starter) សម្រាប់ម៉ូទ័រ 125HP នេះ ដោយផ្អែកលើរូបមន្តវិស្វកម្ម និងបទដ្ឋានបច្ចេកទេសពិតប្រាកដ។
ការវិភាគបច្ចេកទេស និងការគណនាវិស្វកម្ម
ការវិភាគបច្ចេកទេស
ផ្អែកលើរូបភាពស្លាកសញ្ញា (Nameplate) និងរូបរាងរបស់ម៉ូទ័រ Fire Pump នេះគឺជាការពន្យល់លម្អិតអំពីចារឹកលក្ខណៈបច្ចេកទេសរបស់វា៖
Related Posts
ការគណនាវិស្វកម្ម
សម្រាប់ការគណនាផ្នែកវិស្វកម្មអគ្គិភ័យលើម៉ូទ័រទំហំ 125HP ឬ 93kW នេះ យើងត្រូវអនុវត្តតាមរូបមន្តស្តង់ដារដើម្បីធានាបាននូវសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។ ខាងក្រោមនេះគឺជាការគណនាលម្អិតតាមជំហានបច្ចេកទេស៖
ការគណនាចរន្តពេញបន្ទុក (Full Load Current - IFLC)ជំហានដំបូងបំផុតគឺការផ្ទៀងផ្ទាត់ចរន្តដែលម៉ូទ័រប្រើប្រាស់ពិតប្រាកដ។ ផ្អែកតាមរូបមន្តវិស្វកម្មអគ្គិសនី៖
ដោយ៖ជំនួសលេខចូល
- \(P\) = 93,000W
- \(U\) = 380V
- \(Cosφ\) = 0.87
- \(η\) = 0.93
លទ្ធផលយើងទទួលបានពីការគណនាចរន្តពេញបន្ទុកគឺមានតម្លែ 175A។ តម្លៃនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ជ្រើសរើសឧបករណ៍ការពារផ្សេងៗទៀត (តម្លៃនេះស៊ីគ្នាជាមួយស្លាកសញ្ញាម៉ូទ័រ)។
ការជ្រើសរើសឧបករណ៍ការពារ និងឧបករណ៍បញ្ជាតាមរូបមន្តច្បាស់លាស់
ការគណនាជ្រើសរើសទំហំឌីសុងទ័រ (Circuit Breaker)
ម៉ូទ័រដែលយើងកំពុងលើកយកមកសិក្សាគឺជាប្រភេទម៉ូទ័រដែលមានកម្លាំងខ្លាំង និងមានសារៈសំខាន់បំផុតក្នុងប្រព័ន្ធសុវត្ថិភាពអគារ។ ការជ្រើសរើសឧបករណ៍បញ្ជា និងការពារត្រូវធ្វើឡើងឱ្យបានត្រឹមត្រូវបំផុត។ តាមស្តង់ដារ NEC សម្រាប់ម៉ូទ័រពន្លត់អគ្គិភ័យ ឌីសុងទ័រត្រូវមានសមត្ថភាពទ្រាំទ្រចរន្តបញ្ឆេះបានល្អ។ តាមស្តង់ដារជាទូទៅសម្រាប់ម៉ូទ័រ (Inductive Load) ឌីសុងទ័រត្រូវជ្រើសរើសចន្លោះពី 150% ឬ 1.5 ដង ទៅ 250% ឬ 2.5 ដងនៃ នៃ IFLC ដើម្បីការពារការលើសបន្ទុក (Trip) នៅពេល Start ដែលមានចរន្តហក់ខ្ពស់ (Inrush Current)។ ផ្អែកតាមចរន្តពេញបន្ទុកលើស្លាកសញ្ញា IFLC = 176A នៅតង់ស្យុង 380V៖
ដោយ៖ជំនួសលេខចូល
- \(I\)FLC = \(176 A\)
ការជ្រើសរើសតាមការដ្ឋាន: ផ្អែកតាមការគណនានេះ ការជ្រើសរើសប្រើប្រាស់ MCCB ទំហំ 400 A គឺជាជម្រើសដ៏ស័ក្តិសម និងពេញនិយមបំផុត (ជ្រើសរើសប្រភេទ Adjust Trip គឺកាន់តែប្រសើរ)។ ការអនុវត្តជាក់ស្តែងសម្រាប់ការងារ Fire Pump វិស្វករតែងតែជ្រើសរើសយកមេគុណខ្ពស់រហូតដល់ 250% ដើម្បីធានានូវភាពជឿជាក់ខ្ពស់បំផុតនៃប្រព័ន្ធសុវត្ថិភាព។
ការគណនាទំហំមុខកាត់ខ្សែភ្លើងមេ (Main Cable Size)
បន្ទាប់ពីយើងបានដឹងពីទំហំឌីសុងទ័រការពាររួចមក ការជ្រើសរើសខ្សែភ្លើងគឺជាជំហានដ៏សំខាន់បំផុតទី២។ សម្រាប់ម៉ូទ័រពន្លត់អគ្គិភ័យ យើងមិនអាចជ្រើសរើសទំហំខ្សែតាមការស្មានបានឡើយ ប៉ុន្តែត្រូវប្រើប្រាស់រូបមន្តដង់ស៊ីតេចរន្ត រួមផ្សំជាមួយបទដ្ឋានបច្ចេកទេស។
ដើម្បីឈានទៅស្វែងរកទំហំមុខកាត់ខ្សែមេ យើងអាចប្រើប្រាស់រូបមន្តគ្រឹះ S = I/J គឺជាវិធីសាស្ត្រមូលដ្ឋាន និងរហ័សបំផុតមួយក្នុងការគណនារកទំហំមុខកាត់ខ្សែភ្លើង \(S\) ដោយផ្អែកលើចរន្ត \(I\) និងដង់ស៊ីតេចរន្ត \(J\)។
ដើម្បីកុំឱ្យខ្សែភ្លើងឡើងកម្តៅខ្លាំង និងធន់នឹងចរន្តបញ្ឆេះ ខ្សែភ្លើងត្រូវមានសមត្ថភាពចម្លងចរន្តលើសពីចរន្តម៉ូទ័រពេញបន្ទុក (Full Load Current) 125%។
ដោយ៖ជំនួសលេខចូល
- \(I\)FLC = 176 A
- \(J\) = 2A/mm2
ផ្អែកតាមលទ្ធផល 110 mm2 នេះពុំមានលក់នៅលើទីផ្សារ យើងត្រូវជ្រើសរើសទំហំខ្សែស្តង់ដារដែលមានលក់នៅលើទីផ្សារគឺ 120 mm2 ខ្សែត្រូវជ្រើសរើសយកប្រភេទ NYY ឬ CV (ប្រសិនបើមានចំងាយឆ្ងាយយើងត្រូវដំឡើងទំហំមុខកាត់ខ្សែអោយធំជាង 120 mm2 ដើម្បីការពារការធ្លាក់តង់ស្យុង (Voltage Drop)។
យោងតាមតារាងបទដ្ឋានខ្សែ IEC 60364 (ដំឡើងក្នុងបំពង់ ឬលើ Cabel Tray) ខ្សែទំហំ 120 mm2 អាចទ្រាំទ្របានប្រហែល 250 A - 270 A។
ការគណនាគ្រឿងបង្គុំ Star/Delta (Contactor & Overload)
ដោយសារម៉ូទ័រនេះដំណើរការបញ្ឆេះតាមរបៀប Star/Delta ចរន្តដែលឆ្លងកាត់ឧបករណ៍នីមួយៗមានតម្លៃខុសគ្នា។ កុងតាក់ទ័រ Main & Delta ត្រូវមានទំហំយ៉ាងតិច 58% នៃចរន្តម៉ូទ័រពេញបន្ទុក IFLC។ កុងតាក់ទ័រ Star ត្រូវមានទំហំយ៉ាងតិច 33% នៃចរន្តពេញបន្ទុក IFLC។
ជ្រើសរើស: កុងតាក់ទ័រប្រភេទ AC-3 ដែលមានតម្លៃចរន្ត $115\text{ A}$ ឡើងទៅ។
ដោយ៖ជំនួសលេខចូល
- \(I\)FLC = 176 A
ជ្រើសរើស: កុងតាក់ទ័រប្រភេទ AC-3 ដែលមានតម្លៃចរន្ត 65 A ឡើងទៅ។
រីឡេការពាកលើសបន្ទុកត្រូវដាក់នៅខាងក្រោមកុងតាក់ទ័រ Main ឬ Delta ដូច្នេះត្រូវ Set តម្លៃតាមចរន្តហ្វា Main ឬ Delta៖
ដោយ៖ជំនួសលេខចូល
- \(I\)FLC = 176 A
ជ្រើសរើស៖ រីឡេការពារការលើសបន្ទុក (Overload Relay) ដែលមានចន្លោះអាចសារ៉េបាន (Adjust) ចាប់ពី 80 A ទៅ 110 A ឬ ពី 90 A ទៅ 150 A។
ការគណនាទំហំកាប៉ាស៊ីទ័រ (Power Factor Correction)
ការដំឡើងកាប៉ាស៊ីទ័រ (Capacitor Bank) គឺដើម្បីកែតម្រូវមេគុណកត្តាអានុភាព cosφ របស់ម៉ូទ័រឱ្យកាន់តែប្រសើរឡើង (ជិតដល់ ១) ដែលជួយកាត់បន្ថយចរន្តអត់ប្រយោជន៍ (Reactive Current) ហូរក្នុងខ្សែភ្លើង។
ដើម្បីបង្កើនកត្តាអានុភាព cosφ ពី 0.87 ទៅ 0.95 យើងត្រូវអនុវត្តតាមរូបមន្ត៖
ដោយ៖ - \(P\)kW = 93 kWជំនួសលេខចូល
- \(Cosφ\)1 = 0.87 ==> \(tanφ\)1 = 0.567
- \(Cosφ\)2 = 0.95 ==> \(tanφ\)2 = 0.328
ជ្រើសរើស៖ យើងគួរសម្រេចចិត្តប្រើកាប៉ាស៊ីទ័រទំហំ 25 kVAR ដើម្បីផ្ដល់លទ្ធផលល្អបំផុតសម្រាប់ម៉ូទ័រនេះ។
បច្ចេកទេសតម្លើង (Installation Techniques)
ចំណុចគួរប្រយ័ត្ន៖
ដោយសារវាជាម៉ូទ័រពន្លត់អគ្គិភ័យ ការថែទាំត្រូវធ្វើឡើងឱ្យបានទៀងទាត់បំផុត ព្រោះវាត្រូវតែត្រៀមខ្លួនរួចជាស្រេចក្នុងករណីមានអាសន្ន។
បច្ចេកទេសថែទាំ (Maintenance Technique)
ឌីសុងទ័រសម្រាប់ Fire Pump ក្នុងស្តង់ដារខ្លះត្រូវបានកំណត់ឱ្យ "Lock" ឬមិនឱ្យ "Trip" ភ្លាមៗក្នុងករណីមានអាសន្ន (ព្រោះសុវត្ថិភាពអគារសំខាន់ជាងម៉ូទ័រ)។
| លេខរៀង | បរិក្ខារអគ្គិសនី | រូបមន្តគណនា | លទ្ធផលគណនា | ទំហំជ្រើសរើសដំឡើង |
|---|---|---|---|---|
| ១ | ឌីសុងទ័រមេ (Main MCCB) | IFLC x 250% | 440 A | 400 A (Adjustable) |
| ២ | ខ្សែកាបមេ (Main Cable) | (IFLC x 125%) / J | 110 mm² | 120 mm² (NYY/CV) |
| ៣ | កុងតាក់ទ័រ (Main & Delta) | IFLC x 0.58 | 102.08 A | 115 A (AC-3 Type) |
| ៤ | កុងតាក់ទ័រ (Star) | IFLC x 0.33 | 58.08 A | 65 A (AC-3 Type) |
| ៥ | រីឡេលើសបន្ទុក (Overload) | IFLC x 0.58 | 102.08 A | Set 102 A |
| ៦ | កាប៉ាស៊ីទ័រ (Capacitor) | PkW x (tanφ1 - tanφ2) | 22.2 kVAR | 25 kVAR |
* តម្លៃគណនាផ្អែកលើ IFLC = 176 A តាមស្លាកសញ្ញាម៉ូទ័រជាក់ស្តែង។