Amps to kVA គណនាលឿននិងរហ័ស | Khmer Wiring Blog
ម៉ាស៊ីនគណនាបំប្លែង Amps ទៅ kVA (1 Phase និង 3 Phase) - ត្រឹមត្រូវ និងរហ័ស | Amps to kVA - Khmer Wiring Blog ការពិពរណ៍នា នេះគឺជាឧបករណ៍ឌីជីថលដ៏មានសារៈសំខាន់សម្រាប់ប្អូនៗសិស្សនិស្សិតវិស្វករអគ្គិសនី ឬអ្នកបច្ចេកទេស(
ជាងភ្លើង ) ដើម្បីគណនារកអានុភាពអាប់ប៉ារ៉ង់ ឬអានុភាពបានការសរុប (
Apparent Power ) ខ្នាតគិតជាគីឡូវ៉ុលអាំពែ (
kVA ) ។ នៅពេលដែលយើងដឹងពីតម្លៃអាំងតង់ស៊ីតេចរន្ត (Current) (
Amps ) និងតង់ស្យុង (
Volts ) យើងអាចឈានទៅគណនារកអានុភាពអាប់ប៉ារង់បាន។ ម៉ាស៊ីនគណនា
របៀបប្រើប្រាស់៖ ដើម្បីទទួលបានលទ្ធផលត្រឹមត្រូវ អ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗដូចខាងក្រោម៖
ជ្រើសរើសប្រភេទចរន្ត៖ ជ្រើសរើសយកប្រភេទចរន្ត
AC - 1 Phase (សម្រាប់ភ្លើងប្រើប្រាស់តាមខ្នងផ្ទះទូទៅ) ឬ
AC - 3 Phase (សម្រាប់ភ្លើងប្រើប្រាស់តាមរោងចក្រ/ឧស្សាហកម្មធំៗ)។
បញ្ចូលតម្លៃចរន្ត (A)៖ បញ្ចូលចំនួនអំពែដែលអ្នកបានវាស់វែងដោយប្រើប្រាស់ Clamp Meter ឬស្លាក Nameplate ដែលបិតភ្ជាប់នៅលើឧបករណ៍
ជ្រើសរើសប្រភេទតង់ស្យុង (សម្រាប់ 3 Phase) ៖ ជ្រើសរើសរវាង L-L (ខ្សែហ្វានិងខ្សែហ្វា) ឬ L-N (ខ្សែហ្វានិងខ្សែណឺត)។
បញ្ចូលតម្លៃតង់ស្យុង (V)៖ ជាទូទៅគឺ 230V សម្រាប់បណ្តាញអគ្គិសនីហ្វាមួយ ឬ 400V សម្រាប់…